Saturday, November 30, 2013

គន្លឹះ​ទាញយក​វីដេអូ​នៅ​ក្នុង Facebook ក្រៅពី IDM


សរសេរ​ដោយ៖ សំបុកអាយធី ៣ កញ្ញា ២០១៣ ចំណាត់​ថ្នាក់៖ គន្លឹះ Internet ក្រៅ​ពី​កម្មវិធី​ទាញ​យក​វីដេអូ​តាម Youtube អាច​ដំណើរ​ការ​បាន​ល្អ​ហើយ​នោះ នៅ​មាន​ប្រិយ​មិត្ត​អ្នក​អាន​នៅ​មាន​ចង្ងល់​ទាក់​ទង​នឹង ការ​ទាញ​យក​វីដេអូ​ពី Facebook  វិញម្តង ។ ពេល​ខ្លះ និង​អាស្រ័យ​លើ Browser ជាហេតុ​នាំ​ឲ្យ​លោកអ្នក​មិន​អាច​ទាញ​យក​វីដេអូ​ពី​ក្នុង Facebook បាន ។ យ៉ាងណាមិញ​នេះ​មិនមែន​ជា​បញ្ហាទៀត​ទេ លោកអ្នក​អាច​តាម​ដាន​ជា​មួយ​គន្លឹះ​ថ្មី​របស់​សំបុកអាយធី ពី​វិធី​ទាញ​យក​វីដេអូ ដោយ​ប្រើ​ជំនួយ​ពី Chrome Extension ។
សូម​ទាញយក៖ FVD Video Downloader
មិន​ខុស​ពី​អត្ថបទ​មុនៗ ប៉ុន្មាន​ទេ ដើម្បី​អាច​តំឡើង​ និង​ប្រើប្រាស់​ Chrome Extension បាន សូម​លោកអ្នក​ទាញ​យក និង​អាច​ប្រើ​បាន​តែ​ជាមួយ Chrome Browser តែប៉ុន្នោះ ។
add to chrome
អត្ថបទ​គួរអាន៖ របៀប​ថត​ចម្លង Screen Webpage ជាមួយ Chrome Extensions
Chrome Web Store - FVD Video Downloader

របៀប​ទាញ​យក​វីដេអូ​ពី Facebook

ជាការ​ងាយ​បំផុត​ដោយ​លោក​អ្នក​គ្រាន់​តែ​ចូល​ទៅ​វីដេអូ​ណាមួយ​នៅ​ក្នុង Facebook ហើយ​ចុចលើ​ប៊ូតុង ដែល​ជា Extension តំឡើង​រួចរាល់​នា​អម្បាញ់​មិញ​នេះ ។ ពេល​​ដែល​​អ្នក​បើក​វីដេអូនៅ​ក្នុង Facebook លោកអ្នក​គ្រាន់​តែ​ចុច​លើ​សញ្ញា​ពណ៌​ផ្ទៃ​មេឃ​ខាងលើ នោះ​លោកអ្នក​នឹង​ទទួល​បាន​ផ្ទាំង​មួយ​ដែល​អនុញ្ញាត​ឲ្យ​ លោកអ្នក​អាច​ទាញ​យក​វីដេអូ​បាន ។


ចផ
Download_FB_Video_by_Chrome_ExtensionCopy from សំបុក អាយធី

No comments:

Post a Comment