Saturday, November 30, 2013

គន្លឹះ​ទាញយក​វីដេអូ​នៅ​ក្នុង Facebook ក្រៅពី IDM


សរសេរ​ដោយ៖ សំបុកអាយធី ៣ កញ្ញា ២០១៣ ចំណាត់​ថ្នាក់៖ គន្លឹះ Internet ក្រៅ​ពី​កម្មវិធី​ទាញ​យក​វីដេអូ​តាម Youtube អាច​ដំណើរ​ការ​បាន​ល្អ​ហើយ​នោះ នៅ​មាន​ប្រិយ​មិត្ត​អ្នក​អាន​នៅ​មាន​ចង្ងល់​ទាក់​ទង​នឹង ការ​ទាញ​យក​វីដេអូ​ពី Facebook  វិញម្តង ។ ពេល​ខ្លះ និង​អាស្រ័យ​លើ Browser ជាហេតុ​នាំ​ឲ្យ​លោកអ្នក​មិន​អាច​ទាញ​យក​វីដេអូ​ពី​ក្នុង Facebook បាន ។ យ៉ាងណាមិញ​នេះ​មិនមែន​ជា​បញ្ហាទៀត​ទេ លោកអ្នក​អាច​តាម​ដាន​ជា​មួយ​គន្លឹះ​ថ្មី​របស់​សំបុកអាយធី ពី​វិធី​ទាញ​យក​វីដេអូ ដោយ​ប្រើ​ជំនួយ​ពី Chrome Extension ។
សូម​ទាញយក៖ FVD Video Downloader
មិន​ខុស​ពី​អត្ថបទ​មុនៗ ប៉ុន្មាន​ទេ ដើម្បី​អាច​តំឡើង​ និង​ប្រើប្រាស់​ Chrome Extension បាន សូម​លោកអ្នក​ទាញ​យក និង​អាច​ប្រើ​បាន​តែ​ជាមួយ Chrome Browser តែប៉ុន្នោះ ។
add to chrome
អត្ថបទ​គួរអាន៖ របៀប​ថត​ចម្លង Screen Webpage ជាមួយ Chrome Extensions
Chrome Web Store - FVD Video Downloader

របៀប​ទាញ​យក​វីដេអូ​ពី Facebook

ជាការ​ងាយ​បំផុត​ដោយ​លោក​អ្នក​គ្រាន់​តែ​ចូល​ទៅ​វីដេអូ​ណាមួយ​នៅ​ក្នុង Facebook ហើយ​ចុចលើ​ប៊ូតុង ដែល​ជា Extension តំឡើង​រួចរាល់​នា​អម្បាញ់​មិញ​នេះ ។ ពេល​​ដែល​​អ្នក​បើក​វីដេអូនៅ​ក្នុង Facebook លោកអ្នក​គ្រាន់​តែ​ចុច​លើ​សញ្ញា​ពណ៌​ផ្ទៃ​មេឃ​ខាងលើ នោះ​លោកអ្នក​នឹង​ទទួល​បាន​ផ្ទាំង​មួយ​ដែល​អនុញ្ញាត​ឲ្យ​ លោកអ្នក​អាច​ទាញ​យក​វីដេអូ​បាន ។


ចផ
Download_FB_Video_by_Chrome_ExtensionCopy from សំបុក អាយធី

Saturday, November 16, 2013

រឿងខ្មោចប្រពន្ធដើម

គួរអោយសង្វេក គួរអោយអាណិត ក្មេងទាំងពីរនាក់ហ្នឹងណាស់ ជីវិតរសាត់អណ្ដែត ឥតកោះត្រើយ
នេះហើយវាសនាកូនកំព្រាគ្មានទីពឹង ។
ខ្ញុំសូមសរសើរចំពោះការសម្ដែង របស់ក្មេងទាំងពីរនាក់នេះណាស់ ជាពិសេសេ ក្មេងប្អូន ។
  រឿងនេះពិតជាឆ្លុះបញ្ចាំងពីជីវិតពិត ក្នុងការរស់នៅសព្វថ្ងៃមែន ។
 ( កំសត់ ព្រាត់ប្រាស់ តស៊ូ ក្នុងឆាកជីវិត) សូមមិត្តទាំងអស់គ្នា ទស្សនាដោយរីករាយ !!!
ចាំមានពេលទំនេរ ចាំមើលណា  !!!!!!!
ចុចមើលនៅទីនេះ

Wednesday, November 6, 2013

វាយ​បញ្ចូល Apps Store Password ដោយ​ស្វ័យ​ប្រវត្តិ

តំរូវការ៖ Jailbroken iPhone, iPad, iPod Touch
សំរាប់​លោក​អ្នក​ដែល​ប្រើ​ប្រាស់​ iOS ដូចជា iPhone រឺ iPad តើ​លោក​អ្នក​ពិត​ជា​មាន​ការ​ធុញ​ទ្រាន់​និង​ការ​ទាម​ទារ​អោយ​លោក​អ្នក​វាយ​បញ្ចូល​នូវ Password រាល់​ពេល​ដែល​អ្នក Download កម្មវិធី​ណា​មួយ​ពី App Store ដែរ​រឺ​ទេ?
Figure-01
PasswordPilot ពិត​ជា​អាច​ជួយ​លោក​អ្នក​បាន PasswordPilot គឺ​ជា​កម្មវិធី​របស់ Jailbreak មួយ​ដែល​កម្មវិធី​នេះ​និង​វាយ​បញ្ចូល​នូវ Password App Store របស់​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​រាល់​ពេល​ដែល​លោក​អ្នក Download កម្មធី​ណា​មួយ​ពី App Store ។
វិធី​ទាញ​យក​កម្ម​វិធី៖
ដើម្បី​ទាញ​យក PasswordPilot សូម​បើក Cydia ចុច Search រួច​វាយ PasswordPilot បន្ទាប់មកជ្រើសយក PasswordPilot
Figure-2
ចុច​លើ Install រួច Confirm

Figure-3
Figure-4
សូម​រង់​ចាំ​បន្តិច​ដើម្បី​វា​ធ្វើការ Download និង​ដំឡើង​លើ​ទូរស័ព្ទ​ដៃ​របស់​អ្នក​បន្ទាប់​ពី​ដំឡើង​កម្មវិធី​រួច​រាល់​ហើយ​សូម​ចុច Restart SpringBoard
Figure-5
វិធី​ប្រើ​ប្រាស់៖
សូម​ចុច Settings រួច Scroll ចុះ​ក្រោម​ស្វែង​រក PasswordPilot បន្ទាប់​មក​វាយ​បញ្ចូល​នូវ Password App Store របស់​អ្នក​ជា​ការ​ស្រេច។
Figure-6
Figure-7
បន្ទាប់​ពី​នេះ​កម្ម​វិធី​នេះ​និង​ធ្វើ​ការ​វាយ​បញ្ចូល​នូវ App Store របស់​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​រាល់​ពេល​មាន​ការ​ទាម​ទារ​នៅ​ពេល​ដែល​អ្នក Download កម្មវិធី​ណា​មួយ ពី App Store។









Figure-8From: KHMER79

Tuesday, November 5, 2013

របៀបតម្លើងពុម្ភអក្សរខ្មែរនៅលើ iOS 7ដោយមិនចាំបាច់ Jailbreak

ទំព័រ 4Khmeriphoneteam បានដាក់បញ្ជេញជាសាធារណៈ នូវរបៀបតម្លើងពុម្ពអក្សរខ្មែរ ដោយមិនចាំបាច់ ធ្វើការ Jailbreak លើទំព័រហ្វេកប៊ុករបស់ពួកគាត់ ក្រោយពី ក្រុមការងាររបស់គាត់បានខិតខំប្រឹងប្រែងធ្វើតេស្តសាកល្បង យ៉ាងច្រើន។ វិធីសាស្ត្រនេះដំណើរការបាននៅលើកម្មវិធី មួយចំនួន ប៉ុន្តែកម្មវិធីខ្លះមិនដំណើរការ
ទេ ដូចជា Safari ជាដើម ។
សូមមេត្តាអានឲ្យបានច្បាស់នូវវិធីណែនាំជាមុនសិន មុននឹង តម្លើង !!!!!!
វិធីតម្លើង៖
១. បើក link ខាងក្រោមនេៈនៅលើ idevice iOS 7:
- ពុម្ភអក្ស បាត់ដំបង (Battambang):
https://www.dropbox.com/s/a045kwu9zxolv16/Battambang.mobileconfig
- ពុម្ភអក្ស នគរា (Nokora) សូមអរគុណដល់បង ដាញ់ ហុង ចំពេាះពុម្ភអក្សរ credit to him:
https://www.dropbox.com/s/dj6dfq1w72n1zud/Nokora.mobileconfig
២. ទាញយក រួចតម្លើង
៣. រូចរាល់អាចប្រើបាន
អាចតម្លើងបានទាំងអស់ប៉ុន្តែដំណើរការ ពុម្ភអក្សរតែមួយគត់ ។ ដូចនេៈត្រូវជ្រើសរើសថា ពុម្ភអក្សរណាដែលចង់ ប្រើ ។
វិធីដកចេញ៖
១. ចូលទៅ Settings —> General —> Profile
២. ចុច remove
“សូមថ្លែងអំណរគុណជាពិសេសអរគុណ Bro Oo Jim ដែលបានជួយបង្កើត files ទាំងអស់អស់នេៈ និងសំណូមពរ អោយបញ្ចេញនៅយប់នេៈ និងសូមអរគុណដល់ Admin (w2no) ដែលបានធ្វើជា screenshots និង សមាជិកក្រុមដែលបានសាកល្បង Bro @DaNa, @Jack, @Bunna and @Vibol”។
Khmer-note ពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះក្រុមការងារទំព័រ 4Khmeriphoneteam ដែលបានខិតខំប្រឹងប្រែងបង្កើត File នេះ ដើម្បីចែកចាយជូនបងប្អូនយើង។
Credit: 4Khmeriphoneteam
Khmer-note



1450177_448814035227353_219359638_nfrom: Khmer Note