ដាក់រឿងមួយ គ្រាន់ជួយរំលឹកដល់ស្ត្រីដែលមានប្ដីហើយ កុំអោយធ្វើអីចឹង
រឿងកំហឹងខ្មោចចងអាឃាត
នៅភូមិដាច់ស្រយ៉ាលមួយ
ពូសុខជាបុរសវ័យចំណាស់ម្នាក់មានអាយុ៥០ឆ្នាំហើយ
ប៉ុន្តែគាត់មានសំណាងបានប្រពន្ធវ័យក្មេងអាយុទើបតែជាង២០ឆ្នាំទេ គឺនាងចិន្តា។
ចិន្ដាជានារីស្រស់ស្អាតម្នាក់ប្រចាំភូមិ
តែដោយសារគ្រួសារជួបការលំបាកតោកយ៉ាកខ្លាំងពេក ក៏ដាច់ចិត្តយកពូសុខធ្វើជាប្ដី
ព្រោះពូសុខគាត់មានទ្រព្យគួរសម ដែលអាចជួយទំនុកបម្រុង ដល់គ្រួសារនាងបាន។
ពូសុខជាអ្នកជំនួញរកស៊ីជួញក្រណាត់ តែងតែចេញទៅស្រុកឆ្ងាយៗ
យូរៗទើបត្រឡប់មកផ្ទះម្ដង។ ក្រោយពីរៀបការរួច
ការងាររកស៊ីរបស់ពូសុខក៏កាន់តែរីកចំរើនខ្លាំង និងមមាញឹកជាងមុន
គាត់ក៏បានទៅហៅបូរ៉ា ដែលជាក្មួយសាច់ឆ្ងាយរបស់គាត់អោយមកជួយការងាររកស៊ី។
បូរ៉ាជាកម្លោះសង្ហារ មាឌធំមាំខ្ពស់ អាយុ៣០ឆ្នាំ ។ ក្រោយពីការមកដល់របស់បូរ៉ា
ធ្វើអោយស្រីស្រស់ចិន្ដា ចាប់ផ្ដើមប្រែប្រួលចិត្តងាករ៉េ
ព្រោះតែចាញ់មន្តស្នេហ៍របស់បុរសសង្ហារនេះ។ ចំណែកបូរ៉ាវិញក៏បានប្រទាក់ភ្នែក
នឹងសម្រស់របស់ចិន្ដាដែរ តែមិនហ៊ានគិតអ្វីផ្ដេសផ្ដាសទេ ត្បិតគេជាថៅកែ
ឯងជាគូលី។ ជារៀងរាល់ថ្ងៃបូរ៉ាឧស្សាហ៍ណាស់
ក្នុងលើកទុកដាក់របស់របរផ្សេងៗនៅក្នុងផ្ទះ
មិនដែលបង្កភាពក្ដៅក្រហាយដល់ម្ចាស់ផ្ទះម្ដងណាឡើយ។
ថ្ងៃមួយពូសុខត្រូវចេញទៅស្រុកឆ្ងាយដើម្បីទៅជួបម៉ូយដើម្បីទិញក្រណាត់
ក៏ទុកអោយបូរ៉ានៅផ្ទះជួយមើល ការងារក្នុងផ្ទះ។ ដល់វេលាល្ងាច
ចិន្ដាបានរៀបចាំបាយម្ហូបរួចក៏ហៅបូរ៉ាអោយមកហូបបាយជាមួយគ្នា
ប៉ុន្តែបូរ៉ាប្រកែកព្រោះគេមិនទាន់រៀបចាំឥវ៉ាន់ទុកដាក់រួចស្រួលបួលទេ
ក៏អោយចិន្ដាហូបបាយមុនទៅ ចាំគេទៅហូបតាមក្រោយ។
ម៉ោងជាង៧ល្ងាច
ក្រោយពីបាយហើយ បូរ៉ាក៏បើកទ្វារក្រោយផ្ទះចេញមកយកខ្យល់អាកាស
និងឈរជក់បារីបង្ហុយ ដោយមិនចាប់អារម្មណ៏អ្វីទាំងអស់។ បង្ហុយបារីជិត
អស់ពាក់កណ្តាលរៀបតែនិងបោះជំហានចូលផ្ទះវិញទៅហើយស្រាប់តែចិន្ដាបើកទ្វារចេញមក
ដើម្បីស្រោចទឹកផ្ការបស់នាង។ តាមពិតទៅគឺជាលេសរបស់នាងនោះទេ ដើម្បីចង់ជួបបូរ៉ា
ហើយរកឱកាសនិយាយនេះ និយាយនោះ ដើម្បីបានប្រទាក់សម្ដីជាមួយបូរ៉ា។
ពេលនេះនាងស្លៀកពាក់សំពតចោមពុងខ្លីលើជង្គង់
ពេលបូរ៉ាក្រឡេកឃើញភ្លាមគេមិនចង់ហ៊ាននៅនិយាយអ្វីច្រើននោះទេ
ព្រោះមើលយូរទៅគេមានអារម្មណ៍ចេះតែមិនសូវស្រួលក្នុងខ្លួន
ណាមួយពេលនេះយប់ថែមទៀត
វាពិតជាមិនសមមែនសម្រាប់ការដែលឈរនិយាយគ្នាតែពីរនាក់ដូច្នេះ។
ពេលនោះចិន្ដាខំសំដែងការយកចិត្តទុកដាក់ចំពោះបូរ៉ា និងខិតខំនិយាយ
សួរនាយអោយឆ្លើយ ដើម្បីអូសពេលអោយវែង។
ឈុតខ្លីរបស់នាងពិតជាធ្វើអោយបូរ៉ាពិបាកទ្រាំណាស់ ពេល
ចាំងពន្លឺភ្លើងចង្កៀងមកម្តងៗ តាមចន្លោះទ្វារ
គឺមើ់លទៅស្ទើរតែឃើញខ្លួនប្រាណនាងទាំងអស់។
ក្រោយពីសាកសួរសំនួរជាច្រើនមក នាងបានបញ្ចេញឫកមាយាដកខ្ញី ធ្វើអោយបូរ៉ាកាន់មានអារម្មណ៍រោលរាលនឹងនាងខ្លាំងលើសដើម។
«ខ្ញុំលាចូលទៅសម្រាន្តហើយណា» ចិន្ដានិយាយ
«បាទសូមអញ្ជើញចូលទៅមុនខ្ញុំចុះ» បូរ៉ាតប
គ្រាន់តែដើរបានមួយជំហាន ចិន្ដាធ្វើជាខ្ទាស់ជើងដួលគ្រឹបទៅលើក្ដារផ្ទះ
បូរ៉ាឃើញដូច្នេះក៏ស្ទុះចូលទៅចាប់គ្រាហ៍នាងឡើង នាងបានឱកាសក៏ចាប់ឱប.ក
បូរ៉ាជាប់។ ពេលនេះច្រមុះនាយនិងថ្ពាល់នាងនៅផ្អិបគ្នាជាប់
ធ្វើអោយអារម្មណ៍តណ្ហាចាប់ផ្ដើមឆាបឆេះកាន់តែសន្ធោសន្ធៅឡើងមួយរំពេច។
បូរ៉ាចាប់បីត្រកងស្រីស្រស់ឡើងទៅបន្ទប់ លែងគិតរអែងអ្វីទៀតហើយ
គេដាក់នាងថ្នមៗទៅលើគ្រែ រួចចាប់ផ្ដើមថើបឈ្មុសឈ្មុលកញ្ចឹងក
ផែនថ្ពាល់ដ៏ទន់រលោងរបស់ចិន្ដា ដៃចាប់ទាញសារ៉ុងចោមពុងចេញអស់
បង្ហាញរាងកាយដ៏ស្រលូនមានកូនភ្នំពីរ និងកោះកាមទេពគួរអោយចង់ស្ទាបអង្អែលលេង។
នាយយើងឈរគយគន់ទេសភាពដ៏ស្រស់ត្រកាលបន្ដើរ ចាត់ការដោះខោខ្លីនាយចេញបន្ដើរ
ទុកខ្លួនអោយអាក្រាតននលគោក
ទើបឱនចុះទៅចាត់ថើបបឺតជញ្ជក់លើកូនភ្នំដែលមានចុងតូចក្រហមព្រឿងៗ....មាត់ជញ្ជក់ម្ខាង
ដៃច្របាច់លេងម្ខាង នាយធ្វើរបៀបនេះចុះឡើងមិនចេះនឿយណាយ
ធ្វើអោយស្រីស្រស់រមួលខ្លួនពត់ពេនពេញលើគ្រែ បញ្ចេញសម្លេងថ្ងូរយ៉ាងរហ៊ឹម។
ដៃដ៏រពិសរបស់បូរ៉ាបានបង្អូសចុះមកដល់កោះកាមទេព ដែលមានស្មៅដុះស្ដើងៗនៅឡើយ
នាយបញ្ជាម្រាមកណ្ដាលញែកចូលតាមស្នាមចង្អូរក៏ធ្លាក់ចូលក្នុងអន្លង់ទឹកអម្រឹតរបស់នាងដែលពេលនេះកំពុងតែមានទឹកជន់ជោរហូរហៀរយ៉ាងសស្រិចចេញមកឡើងរអិលអន្តាយៗ។
នាយយើងលុញឈ្លីចេញចូលថ្នមៗនិងអង្អែលលេងលើត្បូងគ្រាប់ល្មុតដែលដុះនៅលើមាត់ល្អាង
ត្រដុសម្ដងខ្លាំងម្ដងខ្សោយធ្វើអោយចិន្ដាហើបត្រគាកឡើងផុតពីគ្រែព្រោះតែក្ដីស្រៀវស្រើប
របូតសម្លេងថ្ងូរចេញពីបំពង់កមិនដាច់ស្នូរឮតែ អ៊ឺស អស ៗៗ...។
បូរ៉ាចាប់កាន់ប្រឆឹកនាគរាជបន្តិច រួចយកមកត្រដុសញ៉ុលៗនៅមាត់រូងនាគ
ដើម្បីអោយសើមក្បាលនាគរួចទើបបញ្ជាអោយវាលូនចូលសន្សឹមៗទៅក្នុងរូងឡើងលិចកប់បាត់ស្រមោល។
ចិន្ដាហារមាត់ច្រងោង ចាប់តោងឱបកបូរ៉ាជាប់ បញ្ចេញខ្យល់មក សឺត
សតៗ...ព្រោះតែនាគរាជរបស់បូរ៉ាដែលមានទំហំមិនធម្មតា បានកំពុងវាយលុកក្នុងរន្ធ
បោកផ្ទប់ខ្លាំងៗយ៉ាងញ៉ាប់ស្អេកដូចម៉ាស៊ីនផុង...នាយយើងវាយលុកខាងក្រោមផង
ដៃច្របាច់លេងសុដន់ទាំងគូផង មាត់ក៏បឺតជញ្ជក់មាត់នាងផង
ធ្វើអោយស្រីស្រស់ចិន្ដា ស្ទើរដកខ្យល់មិនទាន់
ខំប្រឹងស្រវ៉េស្រវ៉ាគេចមុខចេញរកដកខ្យល់ដង្ហើមនិងបញ្ចេញសម្លេងថ្ងូរកងរំពងពេញបន្ទប់។
យប់យន់កាន់តែស្ងាត់ សន្សើមរាត្រីក៏ធ្លាក់កាន់តែច្រើន
ធ្វើអោយអាកាសធាតុត្រជាក់ជាពន់ពេក
ហាក់អំណោយផលដល់គូស្នេហ៍សាហាយស្មន់ដែលកំពុងតែបើកឆាកប្រយុទ្ធយ៉ាងខ្លាំងក្លានេះ
អោយរឹតតែមានថាមពលវាយលុកមិនស្រាកស្រាន្ត...
សម្លេងគ្រែនៅលើផ្ទះកាន់តែលាន់ងើតងតៗ ឮសូរឡើងរញ្ជួយផ្ទះ សបញ្ជាក់អោយឃើញថា
នាយយើងកាន់តែបង្កើនល្បឿនវាយលុកកាន់តែខ្លាំងជាងមុន។
មួយសន្ទុះក្រោយមកនាយយើងរបូតសម្លេងខ្យល់ចេញមកឃូឃូ...នាគរាជក៏បានអស់ឬទ្ធិ
ក្អែរពិសពណ៌សចេញពេញក្នុងល្អាងកាមទេព...ពិតជាស្រួល ពិតជាស្រួលខ្លាំងណាស់។
គូសាហាយទាំងពីរបានដេកឱបគ្នាយ៉ាងមានសេចក្ដីសុខទល់ភ្លឺ។
ប៉ុន្មានថ្ងៃនេះ មិនថាពេលព្រឹក ពេលបាយថ្ងៃត្រង់ ពេលល្ងាច ពេលយប់ បូរ៉ានិងចិន្ដាពួកគេបានរួមរ័កគ្នាមិនចេះឆ្អែតឆ្អន់ឡើយ។
កន្លងមកច្រើនថ្ងៃបន្ទាប់ ពូសុខក៏បានត្រឡប់មកដល់ផ្ទះវិញ។
ដំបូងគាត់មិនចាប់អារម្មណ៍ថា ប្រពន្ធរបស់គាត់ប្លែកទេ
ប៉ុន្តែដោយមានអ្នកជិតខាងចេះតែលួចខ្សិបខ្សៀវគ្នាពីរឿងប្រពន្ធគាត់ពេក
ហើយមើលទៅចិន្ដាហាក់ដូចជាយកចិត្តទុកដាក់ជាមួយបូរ៉ាយ៉ាងចម្លែកផងនោះ
គាត់ក៏ចាប់ផ្ដើមសង្ស័យនិងតាមលួចសង្កេតមើលពីសកម្មភាពរបស់ពួកគេ។
ថ្ងៃមួយគាត់បាននិយាយកុហកប្រពន្ធថា ចេញទៅស្រុកឆ្ងាយទៀតហើយ
ដើម្បីទៅជួបម៉ូយដូចសព្វដង ប៉ុន្តែគាត់មិនបានទៅទេ
គឺគាត់បានទៅពួនសម្ងំនៅផ្ទះរបស់មិត្តភក្តិ ចាំលួចមើលពួកគេ។
ពេលរាត្រីក៏បានឈានមកដល់បូរ៉ានិងចិន្ដាក៏បានបិទទ្វារផ្ទះ
និងបន្តសកម្មភាពសាហាយស្មន់បន្តទៀត ធ្វើអោយពូសុខឃើញច្បាស់នឹងភ្នែកហើយពេលនេះ។
គាត់ឈឺចិត្តស្អិតក្នុងទ្រូងនិយាយអ្វីមិនចេញ
បានត្រឹមសម្ងំពួនលួចមើលសកម្មភាពដ៏ស្មោកគ្រោករបស់ពួកគេទាំងខ្លោចផ្សាក្នុងចិត្ត។
ដោយទ្រាំនឹងភាពអាម៉ាស់ដ៏ធំធេងនេះមិនបាន
ពូសុខក៏បានផឹកថ្នាំពុលសម្លាប់ខ្លួនបាត់ទៅ
សាកសពរបស់គាត់ស្លាប់ទាំងបើកភ្នែកច្រងោ។
ចិន្ដាក៏បានរៀបចំធ្វើបុណ្យសពអោយប្ដីតាមប្រពៃណី ទាំងក្នុងចិត្តសប្បាយរីករាយ
ប៉ុន្តែខំសម្ដែងធ្វើជាយំសោកបោកខ្លួននៅមុខសពប្ដី
ថែមទាំងបង្កើតពាក្យចចាមអារ៉ាមថាប្ដីរបស់ខ្លួន រកស៊ីចាញ់បោកគេ
ឈឺចិត្តពេកទើបសម្លាប់ខ្លួនបែបនេះ។ ចំណែកឯបូរ៉ាវិញមានការភ័យខ្លាចយ៉ាងខ្លាំង
ដើរចូលទៅអុជធូបមុខមឈូសពូសុខទាំងខ្លួនញ័រចំប្រប់
និងមិនហ៊ានបើកភ្នែកមើលខ្មោចពូសុខទេ។ ពេលដែលបូរ៉ាយកធូបទៅដោត
ស្រាប់តែកំប៉ុងជើងធូប ឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមមួយរំពេច
ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកទៅចូលរួមពិធីបុណ្យ
ទៅជួយពន្លត់និងប្ដូរកំប៉ុងជើងធូបថ្មី។ រីឯបូរ៉ាឃើញដូច្នេះកាន់តែភ័យលើសដើម
ស្ទុះរត់ចេញពីរោងបុណ្យទៅបាត់ មិនហ៊ាននៅបន្តទៀតទេ។
ក្រោយពីបញ្ចប់ពីធីបុណ្យ អ្នកភូមិនិងតាអាចារ្យបានចាកចេញទៅបាត់អស់
ក្នុងផ្ទះមានសភាពស្ងប់ស្ងាត់
ចិន្ដាបានផ្លាស់សម្លៀកបំពាក់ដើម្បីទៅងូតទឹកសម្អាតកាយនឹងអាលចូលសម្រាក។
កំពុងងូតទឹក ស្រាប់តែទឹកក្នុងពាងប្រែទៅជាពណ៌ឈាម
តែនាងមិនបានចាប់អារម្មណ៍ដួសមកចាក់ស្រោចខ្លួនឡើងក្រហមច្រាល
ទើបឃើញភ្ញាក់រត់ឡើងទៅលើផ្ទះស្រែកហៅបូរ៉ាអោយជួយ។
ពេលបូរ៉ាមកដល់គ្មានឃើញអ្វីឡើយ ទើបប្រាប់អោយចិន្ដាទៅផ្លាស់ខោអាវដើម្បីចូលដេក
តែនាងនៅតែខំអោបបូរ៉ាជាប់មិនព្រមលែងឡើយព្រោះខ្លាចខ្មោចប្ដីខ្លាំង
និងឆ្លៀតឱកាសធ្វើឫកមាយាដាក់ប្រុសសាហាយ។
ឱ! អនិច្ចាស្រីអើយស្រីល្អ
ប្ដីស្លាប់មិនទាន់ធ្វើបុណ្យហើយស្រួលបួលផង តណ្ហាចាប់ផ្ដើមរោលរាល
បណ្ដើរប្រុសស្នេហ៍ឡើងទៅលើផ្ទះរៀបនឹងរួមរ័កមេត្រីទៅហើយ
ស្រាប់តែមេឃប្រែប្រួលទៅជាមានខ្យល់បក់បោកខ្លាំងមួយរំពេច
បោកផ្ទប់បង្អួចផ្ទះលាន់សូរក្ដាំងធ្វើអោយរង្គើរដល់រូបថតពូសុខដែលដាក់លើហ៊ឹង
របូតធ្លាក់ចុះមកបែកប្រាវ។ ឃើញបែបនេះប្រុសសាហាយស្រីស្មន់មួយគូនេះ
ចាប់ផ្ដើមភ័យខ្លួន រត់ទៅទាញបិទបង្អួច បិទខាងឆ្វេង របើកខាងស្ដាំ បិទខាងស្ដាំ
របើកខាងឆ្វេង រហូត ធ្វើអោយចិន្ដាភ័យកាន់តែខ្លាំងអង្គុយបត់ជើងសំពះ
ស្រែកអង្វរ...បងអើយកុំមករកអូនអី អូនសុំទោស អូនខុសហើយ...
ភ្លាមនោះសម្លេងដ៏វែងមួយៗបានបន្លើឡើង...ឆ្កែញីឈ្មោលត្រូវតែស្លាប់....ឮបែបនេះ
បូរ៉ាភ័យខ្លាំងណាស់មិននិយាយអ្វីទេ រត់សសំដៅទ្វារបំរុងបើករត់ចេញ
តែបើកមិនរួច ក៏រត់មកផ្លោះតាមបង្អួចវិញ
គ្រាន់តែលោតចុះទៅក៏ជុងនឹងរបងឫស្សីនៅខាងក្រោមផ្ទះ
ធ្លាយចេញពោះវៀនពោះតាំងស្លាប់ភ្លាមៗ
ចំណែកឯចិន្ដាវិញគ្រាន់តែឃើញបែបនេះរិតតែងើបទៅណាមិនរួច
បានត្រឹមអង្គុយយំស្រែកអង្វរពូសុខ រហូតសន្លប់បាត់ស្មារតី។
លុះដល់ព្រឹកស្អែកមានអ្នកភូមិដើរឆ្លងកាត់មកក៏ឃើញខ្មោចបូរ៉ាស្លាប់តៃហោង
យ៉ាងអនោចអធ័មជាប់នៅលើរបងផ្ទះ ចំណែកចិន្ដាគឺនៅដេករវើរវាយខាងលើផ្ទះ
ទន្ទេញតែពាក្យថា កុំសម្លាប់ខ្ញុំ ខ្ញុំខ្លាចហើយ ៗៗ....។
ទីបំផុតចិន្ដាក៏ក្លាយជាមនុស្សឆ្កួត
បាត់បង់ស្មារតីលែងស្គាល់ញាតិសណ្ដានអ្វីទាំងអស់
ទើបត្រូវឪពុកម្ដាយរបស់នាងបង្ខាំងទុកក្នុងផ្ទះមិនអោយចេញទៅណាឡើយ។
រំលងបានប៉ុន្មានខែក្រោយមក គេប្រទះឃើញនាងស្លាប់ដោយសពអណ្ដែតក្នុងទឹកស្ទឹង
មិនដឹងមូលហេតុអ្វីឡើយ....។
No comments:
Post a Comment