Thursday, June 27, 2013

Windows 8.1 Preview ​អាច​ Download ​បាន​ហើយ

Windows 8.1 Preview ​អាច​ Download ​បាន​ហើយ

Microsoft បាន​ប្រកាស​ និង​ដាក់​ឱ្យ​ប្រើ​សាកល្បង​ Windows 8.1 Preview កាល​​ពី​ម្សិលមិញ ឥឡូវ​នេះ​ប្រិយមិត្ត​ក៏​អាច​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​មក​ដំឡើង​ប្រើ​បាន​ដែរ​ហើយ។
ទាញ ​យក Windows 8.1 Preview ជា​មួយ​ឯកសារ​ប្រភេទISO ចែក​ទំហំ​ខុស​គ្នា​ទៅ​តាម​ប្រភេទ គឺ Windows 8.1 Preview 32-bit ISO ទំហំ 2.59GB និង Windows 8.1 Preview 64-bit ISO ទំហំ 3.49GB។
ប្រិយមិត្ត​ អាច​ដំឡើង​ជា​លក្ខណៈ dual-boot ក៏​បាន​ប្រសិន​ពុំ​ចង់​ឱ្យ​ប៉ះពាល់​ដល់ Windows ចាស់​និង Install ចូល​ទៅ partition ផ្សេង​គ្នា​ពី partition ដែល Windows ចាស់​ស្ថិត​នៅ។ Sabay នឹង​លើក​យក​ពី​របៀប​ដំឡើង Windows ពីរ​ចូល​ទៅ​ម៉ាស៊ីន​តែ​មួយ ហើយ​ប្រើ​បាន​ទាំង​ពីរ មក​បង្ហាញ​ជូន​នៅ​ពេល​ក្រោយ។
កញ្ចប់ Windows 8.1 Preview ទាំង​ពីរ​មាន​ភាសា​ចំនួន ១៣ នៅ​ក្នុង​នោះ​ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់ User ដំឡើង​ប្រើ​ទៅតាម​ភាសា​ដែល​ខ្លួន​ចេះ។
អាន​លក្ខណៈ​សម្បត្តិ​លំអិត​ដែល Microsoft បាន​ធ្វើ​កំណែប្រែ​ថ្មី សូម​ចុច​ទី​នេះ

Product Key: NTTX3-RV7VB-T7X7F-WQYYY-9Y92F 

អរគុណ

No comments:

Post a Comment