នៅជំនាន់ថ្មីៗចុងក្រោយរបស់ Samsung បានបង្កលក្ខណៈងាយក្នុងការតម្លើងពុម្ពអក្សរយូនីកូដ ដោយមិនចាំ់បាច់ root។ យើងក៏សូមថ្លែងអំណរគុណដល់លោក ដាញ់ ហុង ដែល បានបង្កើតនូវពុម្ពអក្សរ និងកម្មវិធី Khmer.apk ដែលសំរាប់ប្រើប្រាស់តម្លើងដាក់ទូរស័ព្ទ Samsung និង Android ផ្សេងៗទៀតដែលប្រើប្រាស់ flipfont។
ជំហ៊ានខាងក្រោមគឺជាវិធីដែលប្រើសំរាប់តម្លើងពុម្ពអក្សរខ្មែរយូនីកូដដាក់លើ Galaxy S advance៖
- បន្ទាន់សម័យទៅ Jelly Bean 4.1.2
- លោកអ្នកត្រូវតែ upgrade ទូរស័ព្ទរបស់លោកអ្នកទៅកាន់ Android 4.1.2 តាមវិធីខាងក្រោម៖
- ទាញយក firmware N8000XXCMC5_N8000OXACMC5_DBT.zip
- បើកវិញដោយចុចVol Down + Home + Power
- បន្ទាប់មកវានឹងចេញការបញ្ជាក់បន្ថែម (សូមចុចVol up)
- ជាបន្តវានឹងចេញពាក្យថាdownloading…
- ភ្ជាប់វាទៅនឹងកុំព្យូទ័រ
- បើកកម្មវិធី odin
- បើសិនស្គាល់នោះវានឹងចេញនូវពណ៌លឿងក្នុង textbox ព្រមជាមួយនឹងលេខ port
- ចុចប៊ូតុង PDA
- ជ្រើសយកfirmware ដែលបានពន្លានៅក្នុងជំហ៊ានទី៣
- ចុចប៊ូតុង start
- រងចាំមួយសំទុះ នោះវានឹងតម្លើងដោយខ្លួនឯង
- លោកអ្នកត្រូវតែ upgrade ទូរស័ព្ទរបស់លោកអ្នកទៅកាន់ Android 4.1.2 តាមវិធីខាងក្រោម៖
- បន្ទាប់ពីតម្លើង ទៅកាន់ Jelly Bean ហើយសូមទាញយក Khmer.apk
- តម្លើង Khmer.apk តាមធម្មតា (ចំលងចូល sdcard ហើយតម្លើង)
- ចូលទៅកាន់ Settings => Display => font style => Khmer
No comments:
Post a Comment